ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តក្រចេះចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិតនេសាទ ដែលជារដូវត្រីពងកូន

ខេត្តក្រចេះ ៖ ក្រោយពីទទួលបានព័ត៌មានថាមានអ្នក ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅព្រឹក ថ្ងៃចន្ទ ០៨កើត ខែស្រាពណ៏ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះសហការជាមួយកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅចំណុចបឹងរំលាច ស្រុកចិត្តបុរីខេត្តក្រចេះ។

មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក
ម៉ុក ពន្លក នាយខណ្ឌរដ្ធបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យនិងបង្ក្រាបបទ ល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយស្ថិតក្នុង ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ ជាលទ្ធផលសមត្តកិច្ចបង្ក្រាបន៨ងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ដូចជា

១-បានធ្វើការរុះរើនិងបំផ្លាញចោលនូវ
-របាំងស្បៃមុងចំនួន៣៨ខ្សែ ប្រវែង១៩០០ម៉ែត្រ។
-លូស្បៃមុងចំនួន៤១មាត់លូ
-បង្គោលចម្រឹងប្ញស្សីចំនួន៥២០ដើម
ជាមួយនោះក៏បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

លោកម៉ុក ពន្លកនាយខណ្ឌរដ្ធបាលជលផលក្រចេះបានសំនូមពរដល់បងប្អូនប្រជានេសាទ សូមចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងអស់គ្នា ជាពិសេសនៅរដូវបិទនេសាទ ដោយបញ្ឃប់ការប្រើប្រាស់ឧបករណ៍ដែលនាំឲ្យអន្តរាយដល់មច្ឆជាតិដើម្បីភាពសំបូរសប្បាយឡើងវិញ ៕