សង្គម

ជំនន់ទឹកភ្លៀង ជន់លិចភូមិមួយក្នុងស្រុកវាលវែង នាំទាំងក្រពើមកជាមួយផង

ជំនន់ទឹកភ្លៀងបានជន់លិចមកដល់ភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានបងប្រជាពលរដ្ឋប្រទះឃើញ សត្វក្រពើមួយក្បាលផងដែរ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ កក្កដានេះ បានមានប្រសាសន៍ថា ស្របពេលដែលមានជំនន់ទឹកភ្លៀងជន់លិច ដល់ភូមិនាំសត្វក្រពើមួយក្បាលមកជាមួយ សត្វក្ងាន និងទារបស់បងប្អូនប្រជាពលរដ្ឋ ក៏បានបាត់ជាបន្តបន្ទាប់ផងដែរ ។

លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «ភូមិគៀនជង្រុក ឃុំអូរសោម ជំនន់ទឹកភ្លៀងទឹកបានជន់លិចមកដល់ភូមិប្រជាជនរួមទាំសត្វក្រពើក៏មកជាមួយផងដែរ បាត់ក្ងាន បាត់ទាពលរដ្ឋបន្តបន្ទាប់ …។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសកូនតូចៗ…» ៕