(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី និងជាសះស្បេីយដូចគ្នា។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨៧ករណី ក្នុងនោះអ្នកជំងឺ២៨៣ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺ ដែលនៅសល់ទាំង៤នាក់ រួមមាន៖ បុរសជនជាតិខ្មែរ ០១នាក់ ស្រ្តីជនជាតិខ្មែរ ០១នាក់ បុរសជនជាតិប៉ូឡូញ ០១នាក់ និងបុរសជនជាតិបារាំង ០១ នាក់ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ៕