សង្គម

អធិការរងផ្នែកព្រហ្មទណ្ឌស្រុកព្រៃកប្បាសឡើងកាន់តំណែងថ្មី មានករណីចោរឆក់លុយជិ២០០០ដុល្លាមិនរាយការណ៏ជូនថ្នាក់លើ

មានរឿងចោរឆក់ពលរដ្ឋស្លូតត្រង់ប្រចាំស្រុកព្រៃកប្បាសជាច្រើនករណី ប៉ុន្តែសមត្ថកិច្ចស្រុកមួយនេះនៅតែកំណត់មុខសញ្ញាយកមកផ្តន្ទាទោសបាននៅឡើយទេ បើទោះជាសកម្មភាពចោរឆក់ជារឿងដដែលៗក៏ដោយ។

ជាក់ស្ដែងមានករណីចោរឆក់កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ដោយ​យក​លុយ​អស់​ជិត​២ពាន់ដុល្លារដោយ​សុវត្ថិភាព នៅ​តាម​ផ្លូវ​ចូល​ភូមិ​ព្រៃឈើ​ទាល ឃុំ​ព្រៃផ្តៅ ស្រុកព្រៃកប្បាស ក្រោយពីមានការផ្លាស់ផ្ដូរអធិការរងទទួលផ្នែកព្រហ្មទណ្ឌប្រចាំស្រុកព្រៃកប្បាសថ្មី ហើយ​មក​ទល់ពេល​នេះ គេ​នៅ​មិន​ទាន់​កំណត់មុខ​សញ្ញាជនសង្ស័យ​បាន​នៅ​ឡើយទេ។

បើ​តាមសេចក្តីរាយការណ៍ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូមិនស្គាល់ម៉ាកចេញទៅដោយសុវត្ថភាពរួមទាំងកាបូបលុយមួយទូរសព្ទ័មួយគ្រឿនិងលុយជិត២០០០ដុល្លារ ហើយជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្ដឹងឲ្យ​សមត្ថកិច្ចប៉ុណ្ណោះ។

តាមការបង្ហើបពីជនរងគ្រោះ លុយខាងលើគាត់យកទៅបើកឲ្យ​ក្រុមជាងធ្វើផ្ទះតែមិនទាន់បានទៅដល់ផ្ទះផង ក៏ត្រូវបានចោរមិនស្គាល់មុខជិះ​ម៉ូតូមិនស្គាល់ម៉ាកឆក់យកទៅបាត់។

ជុំវិញករណីខាងលើលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យ​ដឹងថា ពិតជាមានករណីចោរឆក់នៅចំណុចខាងលើពិតមែន តែកម្លាំងរបស់លោកមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ហើយក៏មិនទាន់រាយការណ៏ជូនថ្នាក់លើដែរ។

ពលរដ្ឋស្រុកព្រៃកប្បាសទាំងមូលក៏ដូចជាពលរដ្ឋនៅស្រុកក្បែរៗគ្នាបានឲ្យ​ដឹងថា សកម្មភាពចោរឆក់នៅស្រុកព្រៃកប្បាសដូចជាមិនស្រាកស្រាន្តសោះដោយមិនថាយប់ ឬថ្ងៃនោះទេ ហើយសកម្មភាពដដែលៗនេះជាក្ដីបារម្មណ៏របស់ពួកគាត់ ដោយមានពលរដ្ឋនិងមន្រ្តីរាជការក្នុងស្រុកព្រៃកប្បាសថា ស្ថាប័នសមត្ថកិច្ចផ្សេងមួយទៀតមិនបានខ្វល់ពីសន្តិសុខជូនពលរដ្ឋទេ តែបែរជាកេនគ្នាមកលេងល្បែងពេញៗបន្ទាយរាល់ថ្ងៃទៅវិញ៕