ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃនេះបានប្រកាសថា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ចំនួន១ករណីបន្ថែម ដែលជាករណីនាំចូល ហើយក៏មានករណីព្យាបាលជាសះស្បើយចំនួន ៣នាក់ផងដែរ។
ករណីឆ្លងថ្មីនេះ គឺទៅលើបុរសជនជាតិបារាំង អាយុ៣៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ដែលគាត់បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០, ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកអ្នកជាសះស្បើយចំនួន៣នាក់ មាន បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ, បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និង ស្រ្តីជនជាតិបារាំងអាយុ៣៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ៕