នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ អ៊ន ចន្ធូ ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩)។
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨៥០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ៣កេស, ទឹកដោះឆៅ ១យួរ ជាអំណោយសួរសុខទុក្ខផងដែរ៕