ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ និងកម្ពុជា

ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​អះអាងថា «សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្ទថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម២,៥០ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្រប ដណ្ដប់លើផ្ទៃដី១០ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹមមានល្បឿនមធ្យម២,០០ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំ ដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។

រីឯ តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២,៥០ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្ដប់លើផ្ទៃ ដី១៥ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕