កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី២៣ ខែតុលា ស្អែកនេះ នឹងមានរបៀបវារៈចំនួន៣ ដែលត្រូវលើកយកមកពិភាក្សាអនុម័ត។
តាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី របៀបវារៈទាំង៣នោះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១, ២. សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩, ៣. ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុក ថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវនិងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕