លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer បានទទូួលមរណៈភាពហើយ នេះបើតាមការឲ្យដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោភណ្ឌរិទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។
នាយព្រែកបានបង្ហោះសារថា «សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP»។
សូមបញ្ជាក់ថា លោក ស៊ូ សោភណ្ឌរិទ្ធី គឺជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោភណ្ឌរិទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕