សង្គម

លោកអធិការស៊ា ចិន្តា មើលល្បែងស៊ីសងជល់មាន់, ឆ្នោតឡូតូអនឡាញ នៅស្រុកត្រពាំងប្រាសាទផង

ខេត្តឧត្តរមានជ័យ÷ ទោះបីកន្លងមកប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាហើយបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិត យ៉ាងម៉ឺង ម៉ាត់យ៉ាងណាក៏ដោយ ក៏នៅក្នុងមូលដ្ឋានមួយចំនួននៅ តែមានល្បែងស៊ីសងដដែល ជាពិសេសនៅស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យនេះតែម្តង។ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចជាពិសេសកម្លាំងនគរបាលតាមមូលដ្ឋានបណ្ដាប៉ុស្តិ៍ និងស្រុកមិនខ្វល់នោះឡើយ។ ប្រជាពលរដ្ឋសំណូមពរលោកស៊ា ចិន្តាអធិការនគរបាលស្រុកត្រពាំង ប្រាសាទមើលករណីនេះផង។

ពលរដ្ឋបានរាយការណ៍ថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមអ្នកញៀនល្បែង ចូលលេងយ៉ាងសប្បាយរីករាយនិងអនាធិបយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប ដែលប្រការនេះជាការផ្ដើននិងបទបញ្ជាដ៏ ខ្ពង់ ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពជា។ ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរមាន សមត្ថកិច្ចនៅតាមមូលដ្ឋាន មិនខ្វល់ចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះឡើយគឺបណ្ដោយឲ្យមានបទ ល្មើសបំពានច្បាប់យ៉ាងខ្លាំង។

ជាក់ស្ដែងថ្មីៗនេះអ្នកសារព័ត៌មានបានចុះទៅយកព័ត៏មាន ដោយផ្ទាល់តាមទីតាំង តាមសេចក្ដីរាយការណ៍ របស់ពលរដ្ឋ ឃើញមានទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅផ្ទះដែលមានម្ចាស់ឈ្មោះ រិទ្ធ,ហាងលក់កាហ្វេ វឌ្ឍនាកាហ្វេមណ្ឌលគិរី នៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅមានហាងកាហ្វេតូចៗជាច្រើនទៀតក៏កំពុងដំណើរការបង្កប់ជាមួយនឹង laptop កុំព្យូទ័រដំណើរការជល់មាន់តាមអនាញនិងល្បែងឆ្នោតឡូតូយ៉ាងសកម្ម។

តើករណីល្បែងស៊ីសងខាងលើសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងដែរឬទេ? បើអាជ្ញាធរមានសមត្ថកិច្ច ឆ្លើយថាមិនដឹង ដូចជាមិនសម។ ប្រជាពលរដ្ឋសង្ឃឹមថា បន្ទាប់ ពីបានឃើញចេញផ្សាយនេះហើយ លោកនាយប៉ុស្តិ៍ត្រពាំងប្រាសាទនិងលោកស៊ា ចិន្តា អធិការស្រុកត្រពាំង ប្រាសាទនឹងចាត់វិធានការបង្ក្រាប ដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងឲ្យត្រូវនឹងច្បាប់ភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច៕