ខេត្តស្វាយរៀង÷ ប្រជាពលរដ្ឋនៅផ្សារោទិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកើតចម្ងល់គ្រប់គ្នា ករណីលូនៅតាមជាច្រើននៅតាមដង ផ្លូវដែលត្រូវបានធ្វើជាយូរមកហើយនោះ មិនព្រមដាក់គម្របបិទនោះទេ។ ការណ៍ដែលអាជ្ញាធរ មិនព្រមបិទគម្របលូបែបនេះនាំឲ្យមានក្លិនអាសោចជះ ចេញមកនិងអាចបង្កឲ្យមានគ្រោះថ្នាក់នៅពេលណាមួយ។ មិនតែប៉ុណ្ណោះ នៅពេលដែលប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើគម្របលូដោយខ្លួនឯងយកមកបិទបណ្ដោះអាសន្ននោះលោកអភិបាលស្រុកកំពុងរោទិ៍ មិនអនុញ្ញាតឲ្យបិទមាត់លូនោះឡើយ ។ មាត់លូចំហបែបនេះរយៈពេល៧,៨ឆ្នាំហើយលោកអភិបាលស្រុកអត់ខ្វល់សោះ។
ករណីគម្របលូ នៅចំហចំហេញ ជះក្លិនអាសោចតាមដូងផ្លូវនោះគឺស្ថិតនៅលើផ្លូវកៅស៊ូលេខ៣១៤ដេ ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានចរាចរណ៍មមាញឹកដ៏សំខាន់ នៅទីរួមស្រុកកំពង់រោទិ៍។ អាចនិយាយបានថា ជាខ្សែផ្លូវដ៏សំខាន់នៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាមុខមាត់របស់ស្រុកផង។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមានចម្ងល់ថា តើហេតុអ្វីបានជាផ្លូវធ្វើ រួចរាល់យូរឆ្នាំហើយ ប៉ុន្តែមិនព្រមដាក់គម្របលូ យ៉ាងដូច្នេះ? ជាងនេះទៅទៀត នៅពេលប្រជាពលរដ្ឋស្នើសុំធ្វើគម្របលូ យកទៅដាក់បិទបាំងជាបណ្ដោះអាសន្ន លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍មិនអនុញ្ញាតឲ្យធ្វើនោះឡើយ។
នេះគឺជាចម្ងល់របស់ប្រជាពលរដ្ឋ ដែលកើតជាយូរឆ្នាំ មកហើយក្នុងហេតុផលអ្វី ដែលពួកគាត់មិនយល់ចំពោះគំនិតរបស់លោកអភិបាលស្រុកកំពង់រោទិ៍ ដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើគម្របលូ យកទៅបិទបាំងជាបណ្ដោះអសសន្ន រង់ចាំស្ថាប័នជំនាញខាងណាយកលូទៅគ្របនោះ។ តើខាងក្រុមហ៊ុនធ្វើផ្លូវជាអ្នកធ្វើលូ ជាអ្នកត្រូវធ្វើគម្របលូ យកមកគ្របឬមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងជាអ្នកធ្វើគម្របលូ? តើស្ថាប័នខាងណាឲ្យពិតប្រាកដជាអ្នកដែលត្រូវធ្វើគម្របលូនៅលើផ្លូវលេខ៣១៤ដេ ? អ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើទៀតនោះថា តើហេតុ អ្វីបានជាលោកអភិបាលស្រុក មិនឲ្យប្រជាពលរដ្ឋធ្វើគម្របលូយកទៅគ្របមាត់លូជាបណ្ដោះអាសន្ន។
ចំពោះករណីខាងលើនេះប្រជាពលរដ្ឋទទូចទៅខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង ក៏ដូចជាលោកអភិបាលខេត្ត ជួយសួរនាំទៅលោកអភិបាលស្រុកកំពុងរោទិ៍ផងថា ហេតុអ្វីបានជាមិនឲ្យប្រជាពលរដ្ឋធ្វើ
គម្រលូកគ្របបិទបាំងបណ្ដោះអាសន្នសិនទៅ។ ការ ដែលទុកចំហរមាត់លូ យ៉ាងដូច្នេះមានហានិភ័យច្រើន ណាស់ ទាំងបញ្ហាបរិស្ថាន ទាំងបញ្ហាគ្រោះថ្នាក់ដែលអាចនឹងកើតជាយថាហេតុ។ តើមានអាថ៌កំបាំងអ្វីបានជាលោកអភិបាលស្រុកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើគម្របលញបិទមាត់លោកបណ្ដោះអាសន្ន?។ នៅពេលដែលប្រជាពលរដ្ឋសួរនាំអំពីបញ្ហានេះ លោកអភិបាល ស្រុកមិនឆ្លើយតបនោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះលោកសុច ពិសី អភិបាលស្រុកកំពុងរោទិ៍ បានចេញលិខិតបំភ្លឺមួយចុះថ្ងៃទី២៨ខែ មិថុនា ឆ្នាំ២០២៤នេះដោយមានខ្លឹមសារជារួមថា សុំផ្អាកការធ្វើសំណង់នានានៅក្នុងមូលដ្ឋានខាងលើ។ រីឯគម្របលូនោះដោយសារតែមានទំនាស់បញ្ហាផ្លូវទឹកនៅខាងក្រោយទើបបណ្ដាលឲ្យខកខានឬអូសបន្លាយការចាក់បិទគម្របលូនៅតាមផ្លូវជាតិ៕