តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃនេះ មានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន១ករណីបន្ថែមទៀត និងពុំមានករណីជាសះស្បើយទេ។
ករណីឆ្លងថ្មីនេះ គឺជាបុរសជនជាតិប៉ូឡូញ អាយុ៤៧ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ជាអ្នកដែលធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សរុបជារួម កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ២៨៦នាក់ ព្យាបាលជាសះស្បើយចំនួន ២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦នាក់៕