សមត្ថកិច្ចរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៤បានកេណ្ឌប្រមូលគ្នាទៅជួយបោស សំអាតរណ្តៅរ៉ែខុសច្បាប់របស់ឈ្មួញតែ គឹមសាន្ត ក្នុងពេលដែលឈ្មួញរូបនេះឈរទះគូទ ដាក់អស់លោកមន្ត្រីដែលចុះប្រតិបត្តិការទាំងនោះថា លាមក អញ ! រីឯខាងសមត្ថកិច្ចតុលាការខេត្តមណ្ឌលគិរី ឯណោះវិញក៏មិន ឃើញមានប្រតិកម្មអ្វីដែរករណីឈ្មួញតែ គឹមសាន្ត ជីក រណ្ដៅមាសខុសច្បាប់នេះ។ ហេតុដូច្នេះ ហើយនៅពេលដែលសមត្ថកិច្ចនាំគ្នាត្រឡប់មកដល់ខេត្តវិញ ពួកឈ្មួញតែ គឹមសាន្ត ចាប់ផ្ដើមធ្វើសកម្មភាពដដែល?។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២៤មន្រ្តីដែន ជម្រកសត្វព្រៃភ្នំព្រេច រួមនិងក្រុមការងារចម្រុះខេត្តដឹក នាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលខេត្ត មណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធី ដោយសុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មណ្ឌលគិរី បានចុះពិនិត្យ ទីតាំងរ៉ែ អនាធិបតេយ្យនៅចំំណុចក្រោយសាលារៀននិយាមកា៧០៣៩៩២.១៣៩ ៥០៧៥ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ដែលមិនមានម្ចាស់នៅទីតាំងកើតហេតុ។តាមការបញ្ជាក់របស់លោក អាន ឆូយ ជំទប់ទី២ ឃុំចុងផ្លាស់បានឱ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ឈួន មិនា មានទីលំនៅចំណុចទួលស្វាយ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតវត្ថុតាងមាន÷១.អេស្កាវ័រទ័រ មាក CAT .E 200B ចំនួន១គ្រឿង
, ២.ថ្មរ៉ែ ចំនួន ៦ម៉ែត្រគូប,៣.កន្ទុយរ៉ែ ចំនួន ១០៦បេ (បេតូច)។ វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការមេម៉ង់ ដើម្បីកសាងសំណុំរឿងតាមច្បាប់។
មជ្ឍដ្ឋានប្រជាពលរដ្ឋក្នុងសហគមន៍នៅតំបន់នោះបានចុះសួរថា ហេតុអ្វីបានជាឈ្មញឈ្មោះ តែ គឹមសាន មិនញញើតទាល់តែសោះ ក្នុងការលួចធ្វើសកម្មភាពជីកខួង រណ្តៅមាសនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បើទោះបីជាលោក ធ្លាប់ត្រូវសមត្ថកិច្ចវាយខ្នោះ រួចម្ដងមកហើយកាលពីប៉ុន្មានឆ្នាំមុន ក្នុងបទ ល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងខេត្តមួយនេះ។ ប្រភពបានរាយការណ៍ថានៅពេលនេះក្រោមលេស នៃសហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកតែ គឹមសាន្ត នៅពីក្រោយខ្នងនៃការឆ្មក់ធ្វើសកម្មភាពជាខួង រណ្ដៅ ជាមួយនឹងការប្រើរំសេវ ធំៗបំផ្ទុះនៅក្នុងរណ្តៅនោះទៀត ផង។ ទីបំផុតសមត្ថកិច្ចចម្រុះបានទៅដល់ទីនោះហើយប៉ុន្តែបានត្រឹមទទួលសំណើចចំអកពីលោកតែ គឹមសាន្តតែប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា ឈ្មោះ តែ គឹមសាន ជាអ្នករត់ការសម្របសម្រួលនិងប្រតិបត្តិការនៅនឹងកន្លែងផ្ទាល់ ឬអាចនិយាយបានម្យ៉ាងទៀតថា លោកជាម្ចាស់រណ្ដៅរ៉ែមាសខុសច្បាប់នៅចុងផ្លាស់នោះ។ ប្រភពថា អណ្ដូងរ៉ែដែលអាចធ្វើសកម្មភាពបានដោយសារការបើកភ្លើងខៀវពីថ្នាក់ដឹកនាំតាមមន្ទីរជំនាញនៅក្នុងខេត្តរួចហើយ។ បើតាមប្រភពនៅឯទីរួមខេត្តបានខ្សឹបខ្សៀវថា ប្រធានមន្ទីរ៉ែនិងថាមពល,ប្រធានមន្ទីរបរិស្ថាន…ដែលពាក់ព័ន្ធនឹងទី តាំងរណ្តៅរ៉ែខាងលើនោះ ជាអ្នកដែលបានទទួលលាភ សក្ការៈពីឈ្មួញតែ គឹមសាន្ត នេះទើបមិនមានចំណាត់ ការអ្វីទាំងអស់។ ប្រជាពលរដ្ឋឆ្ងល់ដែរថា ពេលណាទើបខាងតុលាការចាត់ការឈ្មួញជីករណ្ដៅរករ៉ែខុសច្បាប់នៅទីតាំងខាងលើនោះ ដើម្បីបញ្ចប់ភាពអនាធិបតេយ្យ?៕