ខេត្តក្រចេះ÷ ព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកំពុងរងវិនាសកម្មដោយសារ ការគប់គិតនាយកដែនជម្រកសត្វព្រៃកំពតគយបើកភ្លើងខៀវបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញចូលអាឈើយ៉ាងអាណាធិបតេយ្យ។ ជាក់ស្ដែងនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២៤ អ្នកកាសែតប្រទះឃើញសកម្មភាពនៃការកាប់បំផ្លាញនិងការដឹកជញ្ជូនឈើនៅក្នុងដែនព្រៃឡង់ក្រោមការគ្រប់គ្រងរបស់លោកសាំង សុខន នាយកដែនជម្រកកំពតគយ ក្នុងដែនសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តក្រចេះ។ ការដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ក្នុងដែនជម្រកសត្វព្រៃ ធ្វើដំណើរជាធម្មតាហាក់ដូចជាមិនមែនជាអំពើល្មើសច្បាប់យ៉ាងដូច្នោះដែរ។
ប្រភពរាយការណ៍ថា ទីតាំងដែលគេប្រទះឃើញការដឹក ជញ្ជូនឈើនោះស្ថិតនៅចំណុចអាការសំយុង ក្នុងដែនជម្រកព្រៃឡង់ ដែលមានគោយន្ត,កាឡេថង..ជារបស់ឈ្មួញឈើឈ្មោះសី មិនតិចជាង១០គ្រឿងនោះទេដែលដឹកឈើចេញពីក្នុងព្រៃឡង់យកមកដាក់ត្រង់ចំណុច ចំលេខយាមកាម48P 582395-1430067។ ក្រុមអ្នកដឹកជញ្ជូនឈើបានតាមគោយន្តកន្ត្រៃនិងកាឡេថងបានអះអាងថា ពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនឲ្យលោក សី តែប៉ុណ្ណោះ។ ប្រភពបានឱ្យដឹងថា ឈើទាំង អស់ត្រូវបានដឹកយកមកស្តុបទុកនៅចំណុចវាល្នួលលក់បន្តទៅឲ្យលោក ផល ខ្លី ជាមេឈ្មួញឈើម្នាក់ទៀត។
លោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក សាំង សុខន នាយកដែនជម្រកសត្វព្រៃកំពតគយមិនដែលបង្ក្រាបមេឈ្មួញឈ្មោះសីម្ដងណាឡើយ។ ប្រភពប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះនៅចំណុចជប់ បានឲ្យដឹងថា រាល់សកម្មភាពការដឹកជញ្ជូនឈើនេះគឺតម្រូវការបង់ឲ្យលោក សាំង សុខន ក្នុង១កាឡេថង១ គ្រឿងចាប់ពី២០រៀលម៉ឺនរៀលទៅ៤០ម៉ឺនរៀល។ រីឯម៉ាស៊ីនត្រង់ស៊ីន័រដាក់ចូលទៅអាឈើនៅក្នុងដែនអភិរក្សគ្រប់គ្រងដោយលោក សាំង សុខន គតម្រូវការបង់លុយក្នុងម៉ាស៊ីន១គ្រឿងចាប់ពី៣០០ដុល្លារទៅ៥០០ដុល្លារ។
ពួកឈ្មួញធ្វើសកម្មភាព ដោយមិនញញើតបែបនេះក៏ព្រោះតែពួកគេត្រូវៗ ជាមួយសមត្ថកិច្ចជំនាញបរិស្ថាននេះតែម្ដង។ ប្រភពបន្ថែមថា លោកសាំង សុខន ជាដៃ ស្ដាំប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានដាក់កម្លាំងកូន ចៅចាំសួរនាំអ្នកកាសែត ដែលចុះយកព័ត៌មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទៀតផង។ ការដែលគេធ្វើយ៉ាងដូច្នេះហាក់ដូចជាពួកគេ(កូនចៅលោកសាំង សុខុន)ជាអ្នកយាមផ្លូវឲ្យពួកឈ្មួញ ចូលធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ នៃដែនសមត្ថ កិច្ចរបស់ពួកគេយ៉ាងដូច្នោះដែរ។ បែបដូច្នេះតើថ្នាក់ដឹក នាំខេត្តក្រចេះនិងក្រសួងបរិស្ថានយល់យ៉ាងណាដែរ?
សមត្ថកិច្ចនៅប៉ែកខាងលិចទន្លេមេគង្គបានឲ្យដឹងដែរថារាល់ពេលដែលក្រុមឈ្មួញចូលទៅអាឈើ ឬដឹកជញ្ជូនឈើចេញពីដែនព្រៃឡង់ បើគ្មានការទំនាក់ទំនងជាមួយលោកសាំង សុខន ឬកូនចៅរបស់លោក សាំង សុខន ជាមុនទេ កុំថាឡើយឈើ១កាឡេថង,ឬ១គោយន្តកន្ត្រៃសូម្បីតែដឹក១ម៉ូតូតែពីរដុំ ក៏ត្រូវកូនចៅរបស់លោក សាំង សុខន បង្ក្រាបយកស្នាដៃដែរ៕