ខេត្តកំពង់ស្ពឺ ៖លោកស៊ុយ សីហា តំណាងសហជីព និងជាកម្មករផ្នែកCC១ តួនាទីកាត់ទ្រនាប់ អត្តលេខ ២៤០២០៧៤ ដែលបម្រើការងារនៅក្រុមហ៊ុន មីឡាន ណាលេឌើរវែរអឹម អេហ្វ.វ៉ាយ (ខេមបូឌា)ឯ.ក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤បានប្រាប់អ្នកការសែតថា លោករងភាពអយុត្តិធម៌ ពីសំណាក់ក្រុមហ៊ុននិងសហជីពនៅក្នុងក្រុមហ៊ុនដោយរងការចោទប្រកាន់ថា លោកបានបិទភ្លើងនៅកន្លែងការងារ ហើយធ្វើឱ្យខុសច្បាប់ស្តីពីការងារមេត្រា ៨៣ ត្រូវបានបញ្ឈប់លោកចេញពីការងារ ដោយមិនមានសំអាងហេតុផលច្បាស់លាស់ណាមួយដល់លោកនោះទេ។
លោកស៊ុយ សីហាបញ្ជាក់ទៀតថា លោកមិនបានបិទ ភ្លើងនៅពេលកំពុងផលិតកម្មនោះទេ រឿងហេតុនេះ កើតឡើងក្រោយពេលដែលលោកបាន បញ្ជូនដំណឹងបង្កើតសហជីពការងារសន្តិភាពកម្ពុជាប្រចាំនៅក្រុមហ៊ុន តាមរយៈប្រៃសណីយ៍កម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សាខាប.ក ទឹកល្អក់។ លោកបន្តទៀតថា ក្រោយពីលោកបាន បង្កាន់ដៃស្នើសុំចុះបញ្ជីពីក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ រួចមកលោករងការគំរាមកំហែង ពីសំណាក់ក្រុមហ៊ុនជារៀងរាល់ថ្ងៃរហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកត្រូវបានក្រុមហ៊ុនមិនអនុញាត្តិឲ្យចូលធ្វើការវិញជាធម្មតានោះទេ។
លោកចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ ថ្លែង ប្រាប់អ្នកកាសែតថា លោកសីហានឹងទៅបិទភ្លើងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់គេ បើនិយាយពីការងារគឺជាកំហុសធ្ងន់ ហើយខាងរោងចក្រគេមានភស្តុតាង ការបិទភ្លើងនៅកន្លែងការងារចាត់ចូលជាកំហុសធ្ងន់។
រីឯភាគីខាងក្រុមហ៊ុនវិញបាន បញ្ជាក់ប្រាប់អ្នកកាសែតអោយដឹងថាលោកស៊ុយ សីហា បិទភ្លើងឬលើសតិចតួច ចុះហេតុអីបានលោកសីហាស្រែកប្រកូកប្រកាសទៅឲ្យកម្មករផ្សេងឈប់ធ្វើការនៅចន្លោះម៉ោង និងឲ្យបិទភ្លើងដូចគ្នារាល់ធ្វើការបញ្ឍប់ឬដកកម្មករណាមួយ។ ផ្អែកលើហេតុផលច្បាប់,អង្គច្បាប់ច្បាស់លាស់,មានក្រសួងសាមុី អាជ្ញាធរនៅពេលព្រឹកថ្ងៃចន្ទមានមន្រ្តីពីមន្ទីរការងារខេត្តកំពង់ស្ពឺចុះមកធ្វើអធិការកិច្ច ស្វែងយល់ពីឬសគល់នៃបញ្ហារួម និងកំលាំងអមពីខាងស្រុក និងលោកអភិបាលស្រុកគងពិសីចុះផ្ទាល់ អធិការ ប៉ូលីសក្នុងតំបន់ភូមិជង្រុក រួមទាំងមេឃុំ ក៏គាត់ចូលរួមដែរ ។
ខាងក្រុមហ៊ុនបានបន្តថា ជាចុងក្រោយខាងមន្ទីរការងារក៏បានចេញរបាយការណ៍មួយជូនក្រុមហ៊ុនទាក់ទងនិងរបាយការណ៍ស៊ើបអង្កេតនៃការបិតភ្លើងហើយក្រុមហ៊ុនមានសាក្សីគ្រប់គ្រាន់។ ខាងក្រុមហ៊ុនបន្តទៀតថា ទាក់ទង និងច្បាប់សហជីពគឺត្រូវអនុវត្តន៍តាមច្បាប់សហជីពដូចគ្នា ហើយការរើសអើងសហជីពនៅក្នុងរោងចក្រគឺមិនមានការរើសអើងសហជីពនោះទេ តែខាងរោងចក្រមិនទាន់បានទទួលឯកសារណាមួយនោះទេ ហើយមកដល់ថ្ងៃនេះមិនស្គាល់ឈ្មោះសហជីពនោះទេ។
លោកស៊ុយ សីហា តំណាងសហជីពនិងជាកម្មករទទូចស្នើសុំដល់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមេត្តាជួយអន្តរាគមន៍ និងដោះ ស្រាយឲ្យលោកបានចូលធ្វើការងារវិញជាធម្មតាផង។
លោកស៊ុយ សីហា តំណាងសហជីព និងជាកម្មករសំណូមដល់អ្នកដែរបញ្ជារទិញ(Buyer) PVH CORP ក្នុងក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹម អេហ្វ.វ៉ាយ (ខេមបូឌា)ឯ.ក មេត្តាជួយពិនិត្យមើលក្រុមហ៊ុនផងព្រោះអត់គោរពសិទ្ធិសេរីភាពសហជីព អត់អនុវត្តន៍ទៅច្បាប់ស្តីរពីសហជីព នៃព្រះរាជាណាចក្រកម្ពុជា និងសូមអោយអ្នកបញ្ជារទិញជួយឲ្យលោកបានចូលបំរើការងារវិញជាធម្មតា៕