ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅថ្ងៃនេះ គេបានរកឃើញវិជ្ជមានកូវីដ១៩ទៅលើជនជាតិខ្មែរចំនួន២នាក់ ដែលជាប្តីប្រពន្ធទើបត្រឡប់មកពីប្រទេសអ៊ីរ៉ាក់។
ប្តីប្រពន្ធដែលត្រូវរកឃើញវិជ្ជមានវីរុសកូវីដ១៩ថ្មីនេះ បុរសជាប្តីអាយុ ៣៣ ឆ្នាំ និងប្រពន្ធអាយុ ៣២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពួកគាត់បានធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ ដោយឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕