តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតនៅព្រឹកថ្ងៃនេះបានឲ្យដឹងថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយនៅព្រឹកថ្ងៃទី១៧ តុលានេះ បានឡើងដល់ ១៤៨.៨៩ម៉ែត្រ និងមានទឹកហូរចូលក្នុងអាងចំនួន ៧៣៦.៥០ម៉ែត្រគូបក្នុងមួយវិនាទី។
ដូច្នេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹកតាមលក្ខខណៈបច្ចេកទេសដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀងធ្លាក់នៅតែបន្ត ដែលការបើកទ្វារទឹកអាចនឹងបណ្តាលឲ្យជន់លិចនៅភូមិសាស្រ្តនៅអមសងខាងដងព្រែកកំពង់បាយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប្រាប់ដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ផ្សេងៗជាយថាហេតុ៕