នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជាមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណសម្រាប់បង្កើតកាស៊ីណូនៅក្នុងខេត្តកំពតនិងកែបទៀតនោះទេ ខណៈបច្ចុប្បន្ននៅក្នុងខេត្តមានកាស៉ីណូមួយនៅលើភ្នំបូកគោរួចហើយ។
ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីថា ខេត្តកំពតនិងកែបត្រូវទុកសម្រាប់បម្រើវិស័យទេសចរណ៍ ឧស្សាហកម្ម កម្មន្តសាល កសិឧស្សាហកម្ម និដឹកជញ្ជូន។
ដោយឡែកចំពោះការស្នើសុំបើកកាស៊ីណូនៅក្នុងខេត្តគឺមិនត្រូវអនុញ្ញាតទេក៏ប៉ុន្តែអាចអនុញ្ញាតបាននូវតាមព្រំដែន។
សម្ដេចថា៖ «នេះគឺជាគោលការណ៍ដែលត្រូវអនុវត្តហើយសូមបញ្ជាក់ទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា»៕