សង្គម

ថ្ងៃនេះ មិន​មានរបាយការណ៍ពី​ការ​​រកឃើញ​ករណីឆ្លង​កូវីដ​១៩​នៅ​កម្ពុជា​ទេ

ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០​នេះ​ថា នៅ​ថ្ងៃទី៣១ ខែមីនា ម្សិលមិញ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី ត្រូវ​បាន​រកឃើញ​ឡើយ គឺ​មាន​តែ​ករណីជា​សះស្បើយ​ជនជាតិ​ខ្មែរ​០១នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ០១នាក់​នៅ​ខេត្ត​កែប។

ដូច្នេះ គិត​ត្រឹម​ម៉ោង​៧ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២០ អ្នកជា​សះស្បើយពីជំងឺកូវីដ​១៩​នៅ​កម្ពុជា សរុប​ចំនួន ២៥នាក់ ដែលមាន​បុរស​ជនជាតិ​ចិន ០១នាក់ ស្រ្តីជនជាតិ​អង់គ្លេស ០២នាក់ បុរស​ជនជាតិ​អង់គ្លេស ០១នាក់ បុរស​ជនជាតិ​បារាំង ០១នាក់ បុរស​ជនជាតិ​ម៉ាឡេស៊ី ០១នាក់ និង​បុរសជនរជាតិខ្មែរ ១៩នាក់។

ដោយ​ឡែក​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៨៤នាក់ (ស្រ្តី ២៨នាក់ និង​បុរស ៥៦នាក់) នៅ​តាម​មន្ទីរពេទ្យរដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត៕