សង្គម

កម្ពុជា​ពុំមានករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី រយៈ​ពេល​៥ថ្ងៃជាប់គ្នា

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹកមិញថា ថ្ងៃនេះ​កម្ពុជា​ពុំ​មាន​របាយការណ៍​ពី​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​នោះទេ។ បើ​គិត​មក​ត្រឹម​ថ្ងៃនេះ គឺមាន​រយៈ​ពេល​៥ថ្ងៃជាប់គ្នា​ហើយ ដែល​កម្ពុជាពុំ​មាន​ករណីឆ្លង​ថ្មី។

សរុបជារួម មក​ទល់ថ្ងៃនេះ កម្ពុជា​នៅ​រក្សា​តួលេខចំនួនករណីកូវីដ​១៩ ត្រឹម ២៨៣នាក់, ជា​សះស្បើយ ២៧៨នាក់ និង​កំពុងសម្រាកព្យាបាល​នៅ​តាម​មន្ទីរពេទ្យរដ្ឋចំនួន ៥នាក់៕