រថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ ត្រូវបានហាមឃាត់មិនឲ្យធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ ២១បេ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាលជាបណ្តោះអាសន្ន ដោយសារតែទឹកជន់លិច។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការហាមឃាត់នេះ នឹងធ្វើរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវ ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕