ខេត្តពោធិ៍សាត់÷ប្រជាពលរដ្ឋក៏ដូចជាប្រធានភូមិ,មេឃុំបានដឹងអំពីករណីចាក់លុបអូរនិងដីអូរ២កន្លែង ដែលស្ថិតក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ផាយ ឡេង អភិបាលស្រុកបាកានអះអាងថា បញ្ជាឲ្យអភិបាលរង ស្រុកចុះនិងត្រួតពិនិត្យមើលនិងឱ្យកាយអាចម៍ដីដែលបានចាក់នោះចេញវិញ។
លោកមេភូមិឲ្យដឹងថា ពលរដ្ឋក្នុងភូមិបានចាក់ដីលុបអូ និងសង់របងថ្មចូលចំណីអូរចំនួន២កន្លែង ពិតប្រាកដមែន ដែលក្នុងនោះកន្លែងទី១ជាដីរបស់លោកមេឃុំអ្នកចាក់ផ្ទាល់នៅខាងជើងសាលាឃុំរំលេចនិងទីពីរចាក់លុបអូរនិងសង់របងនៅជាប់ស្ពានថ្មខាងត្បូងសាលារៀនបឋមសិក្សារំលេច ។
លោកមេឃុំរំលេច បានប្រាប់ថា ដីចំណីអូរដែលលោកបានចាក់ចូលនោះគឺមានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ តែលោកមិនអាចបង្ហាញបាននោះទេ។
ដោយឡែកដីប្រជាពលរដ្ឋដែលបានចាក់លុបអូរនឹងសង់របងថ្មចូលចំណីអូរលោកបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់និងកាយអាចម៍ដីដែលបានចាក់ម្ដងរួចមកហើយ តែជាក់ស្ដែងមិនឃើញកាយអាចម៍ដីចេញវិញទាល់តែសោះ។
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកានថ្លែងថា នឹងមានចំណាត់ការឱ្យកាយអាចម៍ដីចេញ។
ប្រជាពលរដ្ឋនិងមហាជនកំពុងចាំមើលចំណាត់ការលោកអភិបាលស្រុកបាកាន ដូចពាក្យដែលលោកនិយាយដែរឬទេ?៕