លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថ្ងៃនេះថា ដោយសារស្ថានភាពទឹកលិចខ្លាំង គណៈគ្រប់គ្រងពន្ធាគារខេត្ត បានសម្រេចធ្វើការជម្លៀសអ្នកជាប់ឃុំចេញពីពន្ធនាគារ ដោយយកទៅដាក់នៅពន្ធនាគារខេត្តផ្សេងៗដែលនៅក្បែរ។
បើតាមលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឲ្យថា អ្នកទោសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានសរុបចំនួន ១,៦០០នាក់ ក្នុងនោះមានស្រី១០០នាក់។ នៅប៉ុន្មានថ្ងៃនេះ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។
ដូច្នេះដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ ថ្នាក់ដឹកនាំពន្ធនាគារបានសម្រេចជម្លៀសចេញបន្ទាន់ ជនជាប់ឃុំទៅកាន់ពន្ធនាគារ នៃខេត្តមួយចំនួនជាបណ្តោះអាសន្ន ហើយជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន ៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង៕