សង្គម

ម្សិលមិញ ​មនុស្ស​៧នាក់បាន​ស្លាប់​ដោយ​សារទឹកជំនន់

តាម​ការ​បញ្ជាក់របស់​លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យ​ដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ មានមនុស្ស៧នាក់បានស្លាប់ដោយសារលង់ទឹក។

បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មនុស្សទាំង៧នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តបាត់ដំបង២នាក់, ពោធិ៍សាត់១នាក់, បន្ទាយមានជ័យ១នាក់, កណ្ដាល១នាក់, សៀមរាប១នាក់ និងកំពង់ចាម១នាក់ផងដែរ។

ជាមួយ​គ្នា​នេះ លោកនាយឧត្តមសេនីយ៍ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឲ្យ​មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ៕