សង្គម

សាកលវិទ្យាល័យទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ

ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី ៩ តុលា ២០២០ កន្លងទៅ បានប្រកាស​អនុញ្ញាតឲ្យ​គ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់បើកដំណើរការឡើងវិញ។

ការបើកដំណើរការនូវគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនេះ គឺគ្រឹះស្ថានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យ​បានម៉ឺងម៉ាត់ នឹងខ្ជាប់ខ្ជួនតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន ។

សូម​បញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវ​បានបិទទ្វារកាលពី​ដើម​ឆ្នាំនេះ ដើម្បីបង្កាការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឲ្យ​សិស្សនិស្សិតសិក្សាតាមប្រពន្ធ័សិក្សាពីចម្ងាយជំនួសវិញ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ ក៏បានអនុញ្ញាតឲ្យ​សាលាបតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បើកឡើងវិញក្នុងដំណាក់កាលទី២ផងដែរ ដោយសិស្សមករៀនផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់ចំនួន ២ ទៅ ៣ថ្ងៃ ហើយសល់ពីនេះត្រូវសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ និងស្វ័យសិក្សាដោយខ្លួនឯង រួមទាំងបែកចែកវេនសិក្សាមិនឲ្យ​ដូចគ្នា ដោយកំណត់ជាក្រុមៗផងដែរ។ ដោយឡែកសម្រាប់និសិត្សថ្នាក់ឧត្តមសិក្សាវិញ ក៏នឹងបានចូលវិញហើយ ចាប់ពីថ្ងៃទី ៩ តុលា ២០២០ តទៅ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖