យោងតាមមន្រ្តីយោធភូមិភាគទី៥ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារខេត្តភាគខាងលិចប្រទេសកម្ពុជា ពេលនេះ បានធ្វើឲ្យមនុស្សចំនួន២នាក់បានស្លាប់។
ក្នុងនោះ ករណីទី១ បានកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៣ និង៣០នាទីរសៀល ដោយមានក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
ចំណែកករណីទី២ គឺកើតឡើងនៅវេលាម៉ោង ប្រហែល១អាធ្រាតឈានថ្ងៃទី១០ខែតុលា ឆ្នាំ២០២០នេះ នៅចំនុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយជនរងគ្រោះមានឈ្មោះ លឹម សឿន អាយុ៥៦ឆ្នាំ បានលង់ទឹកស្លាប់ ពេលជញ្ជូនអង្ករចេញពីផ្ទះពេលយប់៕