ខេត្តតាកែវ ៖ ក្រោយបែកធ្លាយឈ្មួញលួចលាក់នាំប្រហុកវៀតណាមចូលមកចែកចាយក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ មានជនអាណាមិកម្នាក់តាំងខ្លួនជាអ្នកនៅជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ហើយថា ចៅហ្វាយខេត្តសុំឲ្យលុបព័ត៌មាននេះជាបន្ទាន់បើមិនចង់មានរឿងក្តីក្តាំងទៅតុលាការ។
ទំនងជាបែកក្រឡទឺកត្រី ហើយខ្លាចធំក្លិនមិនល្អដល់ថ្នាក់លើទេដឹង បានជាមានជនអាណាមិគម្នាក់ប្រើប្រើប្រាស់លេខទូរសព្ទ 081 227222 តាំងខ្លួនជាអាជ្ញាធរខេត្តតាកែវ តែមិនបញ្ចេញឈ្មោះ ពិសេសថានៅអែបស្និតនិងចៅហ្វាយខេត្តគឺលោក អ៊ូច ភា ហើយគម្រាមប្តឹងអ្នកសារព័ត៌មានណា ដែលបានចុះផ្សាយរឿងនាំប្រហុកវៀតណាម ចូលមកចែកចាយលក់នៅខេត្តតាកែវ។ នេះបើតាមការឆ្លើយឆ្លងតាមរយៈខ្សែទូរសព្ទជិត១នាទី រវាងអ្នកសារព័ត៌មាននិងជនអាណាមិគ។
សូមបញ្ជាក់ថា ថ្មីៗនេះ មានឈ្មួញនាំត្រីប្រហុកនាំចូលពីវៀតណាមតាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ស្រុកបូរីជលសារ ច្រករបៀងស្រុកកោះអណ្តែត ដែលគេស្គាត់ថា ឈ្មោះ ងៀ ជាអ្នកដឹកចូលមកទាំងតោនៗក្នុងមួយថ្ងៃ នឹងលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះ ព្រឿង រស់នៅភូមិថ្មស ឃុំគោពោធិ៍ ស្រុបូរីជលសារ ជាអ្នកចែកចាយបន្តទៅតាមបណ្តាភូមិ ស្រុក ខេត្តផ្សេងៗដោយរលូន ដូចត្រូវដង ត្រូវផ្លែនិងអាជ្ញាធរ គ្រប់ជំនាញអស់ទៅហើយ។ តាមប្រភពច្បាស់ការមួយបន្តថា ឈ្មោះ ងៀ នាំចូលប្រហុកត្រីពីវៀតណាមក្នុងមួយគីឡូ តម្លៃ៣០០០ ទៅ៤០០០រៀ ហើយឈ្មួញកណ្តាលយកបោះបន្តទៀតក្នុងមួយគីឡូ៧០០០រៀលទៅ៨០០០រៀល ដឹកតាមម៉ូតូ ដឹកតាមឡានដើរលក់យ៉ាងអាណាធិបតេយ្យពេញស្រុក ពេញប្រទេស ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។ ហើយរឿងប្រហហុកវៀតណាមនេះ កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលត្រីប្រហុកទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រីដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299