(ភ្នំពេញ)៖ បុរស២នាក់បានរងរបួសធ្ងន់ ក្រោយពីមានមនុស្ស៤នាក់សង្ស័យជាសន្តិសុខហាងលក់ពេជ្រ បានវាយនឹងកាំភ្លើង ព្រមទាំងដែកទីប កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីវង្សកែងនិងផ្លូវ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីជនរងគ្រោះថា មុនពេលកេីតហេតុខ្លួនរួមជាមួយនិងអ្នកបេីកឡានដូចគ្នា ក៏បានមកឈប់ចតឡាននៅតាមបណ្តោយផ្លូវមុន្នីវង្ស នៅមុខនិងហាងពេជ្រ អុឹង មួយគៀង ដោយពួកគេឈប់ចាំភ្ញៀវរបស់ខ្លួនដែលចូលហាងញាំអីនៅកែងហ្នឹងផ្លូវ១២៦, ស្រាប់តែភ្លាមនោះជនសង្ស័យចំនួន៤នាក់ដោយប្រដាប់ទៅដោយកាំភ្លេីងខ្លី និងដែកបំពង់ទីបមកវាយទៅលេីជនរងគ្រោះបណ្តាលឲ្យបែកក្បាលទាំងពីរនាក់តែម្តង ដោយសារតែខឹងគេឈប់ចតឡានកន្លែងរបស់ពួកគេយាម។
បន្ទាប់ពីធ្វេីសកម្មភាពវៃទៅលេីជនរងគ្រោះបណ្តាលឲ្យបែកក្បាលរួច ជនសង្ស័យទាំងបួននាក់រត់គេចខ្លួនទៅបាត់តែម្តង។
ក្រោយពេលកេីតហេតុជនរងគ្រោះទាំងពីនាក់ក៏បានទៅដាក់ពាក្យបណ្តឹងទៅកាន់ប៉ុសិ៍នគរបាលដ្ឋបាលផ្សារថ្មី២ ដេីមរងចាំសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យដេីម្បីយកជនសង្ស័យមកដាក់ទោសទៅតាមច្បាប់៕