សង្គម

លោកសាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០​ មេសា

លោក​ សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បានទទួលមរណភាពហើយ​នៅវេលា​ម៉ោង ៥និង ៤០ នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយរោគាពាធ។

សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក​ សំបូរ មាណ្ណារ៉ា​ បាន​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហេីយ។ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ​ លោក សំបូរ មាណ្ណារ៉ា ទទួល​បាន​ការ​ប្រោស​ព្រះរាជទាន​​ឋានៈ​ ជា​ទី​ប្រឹក្សា​ សម្ដេច ហ៊ុន​ សែន ដែលជានាយក​រដ្ឋ​មន្ត្រី​កម្ពុជានាពេលនោះ។