សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសុំព្រះរាជទានទោសព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះកំហុសអចេតនា ដោយសម្តេចបានពាក់វ៉ែនតាខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង កាលពីព្រឹកមិញ។
សម្តេចតេជោបានបញ្ជាក់ថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ»។
«ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕