ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា គេបានឃាត់ខ្លួនយុវជនដែលបើកម៉ូតូ Zoomer-X រួចដុតចោលនៅក្បែររង្វង់មូលឯករាជ្យ បង្កជាការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវនោះហើយ។
បើតាមសង្នការដ្ឋាន នៅពេលកេីតហេតុភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វេីការស្រាវជ្រាវជុំវិញករណីនេះស្វែងរកបុរសដែលធ្វេីសកម្មភាពដុតម៉ូតូនោះហេីយនៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯកឡុង យោធាវីរះ ជាអធិការបានដឹកនាំស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ឈ្មោះទូច សុផាន់ណាហៅភិន អាយុ៣៦ឆ្នាំរស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងនាំមកធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
តាមលទ្ធផលនៃការសាកសួរ ជនសង័្សយបានឆ្លេីយសារភាពថា នាព្រឹកនោះគឺរូបគេបានធ្វេីសកម្មភាពយកចបកាប់វាយបំ ផ្លាញទីបូជនីយដ្ឋានសាសនាឬបូ ជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជ នរងគ្រោះក្នុងរបបខ្មែរក្រហម)នៅ ក្នុងបរិវេណវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ហេីយពេលវាយបំផ្លាញវត្ថុនៅ ទីនេះរួច រូបគេបានជិះម៉ូតូខាងលេី មកដល់ចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះរួចគេគេចខ្លួនតែម្តង។
ចំពោះមូលហេតុដែលនាំទៅដល់ការប្រព្រឹត្តិនូវសកម្មភាពបែបនេះរូបគេបានឆ្លេីយសារភាពថា គេបានប្រេីប្រាស់គ្រឿងញៀនក្នុងកម្រិតច្រេីន។
លោកអធិការនគរបាលស្រុកឯកភ្នំបានបញ្ជាក់ថា ការធ្វេីតេស្តស្វែងរកសារធាតុញៀនចំពោះជនសង័្សយខាងលេី បានបង្ហាញថា គេពិតជាមានវិជ្ជមាននៃសារធាតុញៀននៅក្នុងខ្លួនប្រាកដមែន។
យ៉ាងណាក៏ដោយជនសង័្សយរូបនេះ សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕