យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស មរតកតេជោ ជាន់ទី២ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុន្នីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤តទៅ។
ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាសមករតកតេជោជាបណ្តោះអាសន្ននេះ គេរំពឹងថា នឹងជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតនូវចំណុចផ្លូវប្រសព្វខាងក្រោមស្ពានអាកាសនេះ។
គួរឱ្យដឹងដែរថា ស្ពានអាកាសមរតកតេជោដែលមានកម្ពស់ពីរជាន់ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេតេជោ ហ៊ុន សែន ដោយមានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជាជាអ្នកទទួលសាងសង់៕