សង្គម

អាជ្ញាធរថា ហេតុការណ៍​ភ្លើងឆេះព្រៃនៅភ្នំបូកគោ បណ្តាល​ឱ្យ​ខូចខាតដំណាំ និងព្រៃឈើ​ប្រមាណ៤០ហិកតា

ករណីភ្លើងឆេះព្រៃក្នុង​ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) កាលពីល្ងាចថ្ងៃសៅរ៍ ត្រូវ​បានអាជ្ញាធរអះអាងថា បង្ក​ឱ្យ​ខូចខាត​ដំណាំ និង​ព្រៃឈើ​ប្រមាណ ៤០ហិកតា តែមិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដល់អាយុជីវិត និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ មានហេតុការណ៍ភ្លើងឆេះព្រៃមួយបានកើតឡើងនៅជួរជើងភ្នំបូកគោ ដែលប្រភពពីសមត្ថកិច្ចអះអាងថា ហេតុការណ៍ភ្លើងឆេះនេះបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានប្រកាសពីការត្រៀមជួយប្រជាពលរដ្ឋនៅគ្រប់ស្ថានការណ៍ផងដែរ រហូតដល់ភ្លើងរលត់ទាំងស្រុងវិញនៅព្រឹកថ្ងៃអាទិត្យ៕