សង្គម

ជីដូនបីចៅឆ្លងអូរព្រំដែនពីថៃមកកម្ពុជា ជួបគ្រោះអកុសលទឹកហូរគួចរបូតចៅពីដៃទៅបាត់

ក្មេងប្រុស​អាយុ​ប្រមាណជាង​១ខួប​ម្នាក់ ត្រូវ​បាន​ទឹកអូរ​ព្រំដែន​កម្ពុជាថៃហូរគួច​យកទៅបាត់ ខណៈ​ជីដូនបីឆ្លង​ព្រំដែនពីប្រទេសថៃ​មក​កម្ពុជា កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២០កន្លងទៅនេះ នៅ​ចំណុច​ច្រក​ច័ន្ទគិរី ស្ថិត​ក្នុង​ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

តាមសមត្ថកិច្ចក្មេងរងគ្រោះមានឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានបាត់ខ្លួនគ្រាដែលជីដូនឈ្មោះ អ៊ុន រ៉ែម អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាំឆ្លងអូរព្រំដែនពីប្រទេសថៃមកកម្ពុជា តាមច្រកច័ន្ទគិរី ហើយក៏បានរអិលដួលចូលក្នុងទឹកអូរព្រំដែន បណ្តាលឲ្យរបូតចៅប្រុសពីដៃ ចូលក្នុងទឹកអូរបាត់ រហូតមកទល់នឹងថ្ងៃទី៣ តុលានេះ នៅមិនទាន់រកសពឃើញនៅឡើយទេ៕