ខេត្តពោធិ៍សាត់÷លោកលឿង សុវាត សុំបដិសេធទាំង ស្រុងរាល់ខ្លឹមសារ ដែលសារព័ត៌មានពេញចិត្តមេឌា បានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា លោកលឿង សុវាតជាកងទ័ពផង,ជាឈ្មួញនាំលៀសខុសច្បាប់ ទៅប្រទេសវៀតណាមផង, ការនាំលៀលរាល់ថ្ងៃ ក្រោមខ្សែភ្នែកមន្ត្រីរដ្ឋបាលជលផលខេត្តពោធិ៍សាត់។
ក្នុងសេចក្តីបំភ្លឺផ្ទាល់លោកលឿង សុវ៉ាត បានអះអាងថាក្នុងក្នុងនាមលោកជាមន្ត្រីយោធា មិនបានប្រើអំណាចទៅរកស៊ីដឹកជញ្ជូនលៀសខុសច្បាប់នោះទេ ហើយក៏មិនដែលប្រើអំណាចទៅកៀបសង្កត់អ្នកណាម្នាក់ដែរជាពិសេសរឿងយកអាវុធទៅគំរាមទគេឯងរិតតែមិនអាចទៅទៀត។ លោកបានប្រាប់ថា ការងាររបស់លោកនៅឯទីរួមខេត្តពោធិ៍សាត់ ហើយមិនដែលដឹងអំពីរបររកស៊ីនាំលៀសពីតំបន់ក្រគរ ទៅប្រទេសវៀតណាមអ្វីនោះឡើយ។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធលោកមិនមានពេលវេលា ទៅពាក់ព័ន្ធក្នុងរបបរកស៊ីខុសច្បាប់នោះទេ។
គួរបញ្ជាក់ថា ថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនអំពីបញ្ហារបស់នាំលៀសបកទៅក្រៅប្រទេស ។ បណ្ដាអ្នកនាំលៀសបកឬលៀសតូចៗទៅក្រៅប្រទេស នោះមានសេចក្តីរាយការណ៍ថា មានថៅកែជាជនខ្មែរនិងជនជាតិវៀតណាមផងដែរ។ សកម្មភាពនេះត្រូវគេកត់ សម្គាល់ឃើញថាបានកើតឡើងជារៀងរាល់យប់នៅឯតំបន់មាត់បឹងទន្លេសាបក្នុងស្រុកក្រគរខេត្តពោធិ៍សាត់។ ពួកឈ្មួញបានប្រមូលទិញលៀសពីប៉ុណ្ណាខេត្តនៅតំបន់បឹងទន្លេសាប ដូចជាខេត្តសៀមរាប,ខេត្តកំពង់ធំនិងលើកឡើងលើរថយន្តនៅចំណុចកំពុងទូក ក្នុងតំបន់ក្រគរ នៃខេត្តពោធិ៍សាត់ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកក្អមសំណរ។
ថ្មីៗនេះមន្ត្រីមានសមត្ថកិច្ច ឈរជើងនៅខេត្តកំពង់ឆ្នាំងចាប់ឃាត់រថយន្តដឹកលៀស ដោយទារលុយច្រើនម៉ឺនរៀលទៀតផង ធ្វើឲ្យម្ចាស់រថយន្តដឹកលៀសជាជនជាតិវៀតណាមមានការក្តៅក្រហាយយ៉ាងខ្លាំង។ នេះបញ្ជាក់ថា របររកស៊ីនាំលៀសទៅក្រៅប្រទេស ពិតជាកើតឡើងមែន នៅឯតំបន់កំពង់ហ្លួងស្រុកក្រគរនៃខេត្តពោធិ៍សាត់ ។ គ្រាន់តែថារបស់រកស៊ីនាំលៀសទៅក្រៅប្រទេសនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងលោកលឿងសុវ៉ាតនោះឡើយ។
ហេតុដូចនេះ អង្គភាពសារព័ត៌មានពេញចិត្ត
មេឌាសុំធ្វើការសុំទោស លោកលឿង សុវាត ជាសាធារណៈ និងសម្ដែងការសោកស្ដាយផង ដែលបានធ្វើការចុះផ្សាយដោយមិនទទួលបានប្រភពគ្រប់គ្រាន់ ច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងអង្គភាពសាមុីរបស់លោក លឿង សុវាត។
លោកលឿង សុវាត បញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធជាមួយនឹងការរកស៊ីបកលៀសឬនាំលៀសខាងក្រៅប្រទេសនោះទេ។ ប៉ុន្តែប៉ុណ្ណោះ លោកបាននឹងកំពុងបំពេញតួនាទីជាមន្ត្រីយោធាបម្រើរាជរដ្ឋាភិបាលយ៉ាងពេញទំហឹង។ អ្វីដែលលោកកំពុងធ្វើ គឺបំពេញភារកិច្ចជូនអង្គភាព ជាពិសេសបម្រើរាជរដ្ឋាភិបាលដោយមិនងាករេនោះឡើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299