ខេត្តតាកែវ ៖ ថៅកែគ្រឿងចក្ររកស៊ីកាយអាចមន៍ដីលក់ កំពុងញាប់ដៃញាប់ជើងក្នុងរបររបស់ខ្លួនលើដីបឹងរបស់រដ្ឋ ដោយសំអាងមានអាជ្ញាប័ណមួយសន្លឹកដែលអះអាងថា អាជ្ញាធរចេញឲ្យខ្លួនសម្រាប់កាយ។
អាចជាការបើកភ្លើងខៀវពីអាជ្ញារធរនិងមន្ត្រីជំនាញខេត្តតាកែវ មែនហើយមើលទៅ ទើបធ្វើឲ្យឈ្មួញរកស៊ីកាយអាចមន៍ដីលក់សម្រុកនាំគ្រឿងចក្រចូកកាយដីបឹងតាកែវ ជាច្រើនគ្រឿង ច្រើនក្រុមហ៊ុន។ ជាក់ស្តែង មានថៅកែគ្រឿងចក្រម្នាក់ដែលគេស្គាល់ថា ឈ្មោះ វឿន ពៅ ហៅ លោក វឿន កំពុងយកគ្រឿងចក្រចូលកាយដីបឹងដឹកលក់យ៉ាងអាណាធិបតេយ្យស្ទើតែក្លាយជាជារណ្តៅគ្រប់ផ្លោងទៅហើយ នៅចំណុចភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្រោយមានប្រតិកម្មខ្លះៗពីប្រជាពលរដ្ឋ រឿងឈ្មូញដឹកដីបង្កផល់បះពាល់ការរស់នៅពួកគាត់ និងស្នើទៅអាជ្ញាធរជួយពិនិត្យមើល ស្រាប់តែមានសំណេរលើបណ្តាញសង្គមហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាមន្ត្រីបម្រើការនៅសាលាក្រុងដូនកែវផងនោះ លើកឡើងថា” បើជួលគ្រឿងចក្រមកជីកដើម្បីស្តារបឹងគឺត្រូវចំណាយលុយ បើបានគ្រឿងចក្រមកជីកស្តារបឹងហើយរក្សាទឹកទុកដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនារដូវប្រាំងគឺល្អណាស់ ឥឡូវនេះបងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងរបស់គាត់ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងបានខិតខំប្រឹងប្រែងផ្តល់ប្រេងម៉ាស៊ីនដើម្បីបូមទឹកស្រោចស្រពស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋ តើលោកអ្នកកាសែតមានផ្សព្វផ្សាយដែរឬទេ”។
តាមសំណេរខាងលើនេះ ដូចជាអាជ្ញាធរពាក់ព័ន្ធគឹតគូរខ្លាំងណាស់ពីប្រជាពលរដ្ឋ តែសូមអស់លោកជំនាញពាក់ព័ន្ធចុះទៅពិនិត្យទីតាំងដែលខ្លួនចេញអាជ្ញាប័ណឲ្យឈ្មួញធ្វើអាជីវកម្មផង ព្រោះថា មិនដូចការស្តារបឹងស្តុកទឺកនោះទេ កាយយកដីដុំៗដូចជារណ្តៅបេ និងជ្រៅៗទៀតផង។
ប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ បើសិនជាចេញច្បាប់ឲ្យគេកាយដីលក់ (ដែលអស់លោកថា ស្តារបឹងនោះ) មេត្តាប្រាប់ក្រុមគ្រឿងចក្រទាំងអស់នុះផង កំបើកបរលឿនៗពេក ពេលដឹកដីលក់មេត្តាគ្របផង កុំឲ្យធ្លាក់ដីពេញផ្លូវ ព្រោះអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត៕