សង្គម

ជនទំនើង១ក្រុមកំពុងដើរអុកឡុកក្នុងហាងផឹកស៊ីដើម្បីទាក់ទាញនារីទៅនៅក្នុងហាងរបស់ខ្លួន

ជនមួយក្រុមដឹកនាំដោយលោកឈន សម្បត្តិបានដើរផឹកស៊ីតាមហាងជាច្រើនកន្លែងនិងបានអោយក្រុមការងារជាក្មេងស្ទាវច្រើននាក់ទាក់ទងនារីៗតាមហាងដើម្បីជាប្រយោជន៏យកនារីៗទៅបម្រើការងារក្នុងហាងផឹកស៊ីរបស់លោកឈនសម្បិត្ត។

បើយោងតាមការអះអាងរបស់ម្ចាស់ហាងមួយចំនួនបានលើកឡើងថា លោកឈន សម្បិត្តជាបងធំប្រចាំស្រុកសំរោងធ្លាប់មានប្រវត្តិបើកឡានបុកគេរួចរត់គេចវេសរហូតដល់ពេលបច្ចុប្បន្នហើយសំណុំរឿងកំពុងនៅបន្តនិតិវិធីនៅសាលាដំបូងខេត្តតាកែវ។

ម្ចាស់ហាងជាច្រើននៅស្រុកបាទីស្រុកសំរោងមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ចំពោះជនមួយក្រុមនេះព្រោះក្រុមនេះកំពុងដើរប្រើហឹង្សអំពើហឹង្សាតាមហាងជាច្រើនកន្លែង។