នាយករដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៤ មានករណីអគ្គិភ័យបានកើតឡើងចំនួន១៣ករណី, ចំនួននេះបើធៀបនឹងឆ្នាំ២០២៣ គឺមានចំនួនស្មើគ្នា។
បើយោងតាមរបាយការណ៍ករណីអគ្គិភ័យទាំង១៣ករណីនេះ បានបណ្តាលឱ្យឆេះផ្ទះចំនួន០៩ខ្នង, ០២បន្ទប់, តូប០១, ម៉ូតូ០៣ គ្រឿង, សិប្បកម្ម០១ខ្នង ។
សម្រាប់មូលហេតុដែលកើតមានអគ្គិភ័យវិញ គឺមានដូចជា ឆ្លងចរន្តអគ្គិសនីចំនួន ០៦លើក, ប្រើប្រាស់ភ្លើងចំនួន ០៥ លើក និងពុំដឹងមូលហេតុចំនួន ០២ លើក។
ដោយឡែកសម្រាប់ករណីមនុស្សស្លាប់ និងរងរបួស ដោយសារអគ្គិភ័យនៅឆ្នាំនេះ គឺមិនមាននោះទេ៕