សង្គម

ចុងសប្តាហ៍នេះ អាកាសធាតុនៅកម្ពុជាចុះត្រជាក់បន្តិច ដោយសាររងឥទ្ធិពល​ខ្សោយ​ ពីសម្ពាធទាបប្រទេសថៃ

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​បានឱ្យដឹងថា បច្ចុប្បន្ន​ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធនៃសម្ពាធទាបដែលស្ថិតនៅលើប្រទេសថៃ ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៧°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ចំណែក រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕