សង្គម

ករណីឃុបឃិតគ្នា នាំចូលជេីងមាន់ខុស ច្បាប់ ៤កុងតែន័រ ទម្ងន់ ជាង ១០០ តោន បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង

ប្រភពពីខេត្តស្វាយរៀងបានអោយដឹងថា សំណុំ រឿងករណី ឃុបឃិតគ្នានាំចូលជេីងមាន់ខុស ច្បាប់ ៤កុងតែន័រ ទម្ងន់ ជាង ១០០ តោន បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហេីយ កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ។

ប្រភពបានអោយដឹងទៀតថា អ្នកនាំជេីងមាន់ចូលគឺ លោកសម្បត្តិ ម្ចាស់ក្រុមហ៊ុន Sambath Logistic Co.Ltd មានអាស័យដ្ឋាននៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកមន្ត្រីដែលឃុបឃិតគ្នាអនុញ្ញាតិអោយនាំចូល ដោយមិនបង់ពន្ធ និង គ្មានលិខិតអនុញ្ញាតអោយនាំចូល មាន ឈ្មោះ យី ថុល ប្រធានគយច្រកព្រំដែនបាវិត លោក ខៀវ សារឿន មេគយតំបន់ ២ លោក ហេង សំបូរ មេគយខេត្តស្វាយរៀង និង សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ( គប់គិតជាប្រព័ន្ធ ) ។

ជេីងមាន់ខូចគុណភាពនាំចូលខុសច្បាប់នេះ ត្រូវបានលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បង្កើតគណៈកម្មការចម្រុះរួមទាំងអាជ្ញាធរខេត្តស្វាយ រៀងផង ដុតបំផ្លាញចោលរួចហេីយ ។ ខណៈពេលនេះតំណាងអយ្យការអមសាលា ដំបូងខេត្តស្វាយរៀង កំពុងចាត់ការបន្តតាមនិតិវិធីច្បាប់ ។

រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មាន អំពីករណីនេះនៅឡេីយទេ ខណៈ ករណីកន្លងមក តែងតែឃើញ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ បំភ្លឺជាហូរហែរនៅពេលមានព័ត៌មានរសើប ។

សូមបញ្ជាក់ថាថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានផ្ដល់ អនុសាសន៍ណែ នាំមិនអោយមានការនាំគ្រឿងក្នុង ឬ បំណែកសាច់ ឬ សាច់បង្កកចូលទេ។

មហាជនហួសចិត្តចំពោះទង្វើរបស់មន្ត្រីគយខាងលេីដែលហ៊ានផ្គេីនអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ មហាជនកំពុងរង់ ចាំមេីលថា តេី មេគយធំ នៅបន្តកាងមន្ត្រីក្រោមឱវាទខិលខូចទាំងនេះ ឬយ៉ាងណា៕