ខេត្តតាកែវ ប្រភពព័ត៌មានចេញពីរបងអធិការស្រុកអង្គរបុរី បានអត់ពេញចិត្តមេឌាដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងជំនាញបង្ក្រាបគ្រឿងញៀនស្រុកអង្គរបុរី បានក្របួចជាប់ជនសង្ស័យចំនួន ៧ នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀននិងវាយខ្នោះយកមកឃុំនៅអធិការដ្ឋាន។
ប្រភពបានអត់ដឹងទៀតថា ការយកជនសង្ស័យទាំង៧ នាក់ ដាក់ក្នុងមន្ទីរឃុំឃាំង ក្រោយសាកសួរចប់ពីសំណាក់មន្ត្រីជំនាញ សមត្ថកិច្ចបានដាក់ខ្នោះជើងខ្នោះដៃ តែជនសង្ស័យ៥នាក់ប៉ុណ្ណោះ ចំណែកជនសង្ស័យចែកចាយសកម្មភាពមិនបានដាក់ខ្នោះនោះទេ(សង្ស័យជាផែនការរបស់សមត្ថកិច្ច)។
ប្រភពដដែលបានឲ្យដឹងទេថា ជនសង្ស័យចែកចាយសកម្មភាពពីរនាក់ ដែលមិនដាក់ខ្នោះ១,ឈ្មោះណុបសារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុក អង្គរបុរី និងទី២,ឈ្មោះទេព សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ជនសង្ស័យទាំងពីរនាក់ខាងលើ ហែកគុកចេញដោយសុវត្ថិភាព ព្រោះកម្លាំងជំនាញមិនបានដាក់ខ្នោះដៃខ្នោះជើងដូចជនសង្ស័យប្រាំនាក់ទៀតឡើយ។
ប្រភពដដែលបានបញ្ជាក់ច្បាស់ៗទៀតថា ជនសង្ស័យទាំង៧នាក់ខាងលើ ស្ថិតក្រោមការគ្រប់គ្រងលោកឡេង ផារិន្ទ អធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី (ហេតុអ្វីមិនដាក់ខ្នោះដៃខ្នោះជើង)។
ជុំវិញករណីខាងលើលោកសុខ សង្ហា ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ពិតជាមានជនសង្ស័យចែកចាយថ្នាំញៀនសកម្មពីរនាក់ ហែកគុករត់នៅស្រុកអង្គរបុរីពិតមែន ហើយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងបើកការស៊ើបអង្កេត។
គួររំលឹកថាកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញគ្រឿងញៀនស្រុកអង្គរបុរី បានក្រសោបអ្នកពាក់ព័ន្ធឆ្នាំញៀនចំនួន៧នាក់ ដកហូបវត្ថុតាងម្សៅក្រាមពណ៌សថ្លា។៥កញ្ចប់ ទូរសព្ទដៃ៣គ្រឿង ម៉ូតូ៣ គ្រឿង ត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299