សង្គម

ជនសង្ស័យរក្សាទុកសារជាតិញៀនដោយខុសច្បាប់ត្រូវនគរបាលស្រុកព្រៃកប្បាស បង្ក្រាបចាត់វិធានការទៅតាមច្បាប់

ខេត្តតាកែវ៖ ជនសង្ស័យ១នាក់ត្រូវកម្លាំសមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាស  ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ព្យាយាមរត់គេចពីសមត្ថកិច្ច ប៉ុន្តែរត់មិនរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំនុចលើផ្លូវកៅស៊ូ ក្នុងភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ១. ឈ្មោះម៉ន ណេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ២. ឈ្មោះ ភាព រតនា ហៅភឹម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ 

ដោយដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ១កញ្ចប់ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០០៤ ពាក់ស្លាកលេខ តាកែវ 1C 6760។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕