ក្រសួងធម្មការ និងសាសនា នៅថ្ងៃនេះ បានចុះធ្វើការណែនាំធ្វើកិច្ចសន្យាជាមួយគ្រូបារមីនានា ឱ្យបញ្ឈប់សកម្មភាពបង្ហោះវីដេអូពាក់ព័ន្ធនឹងមន្តអាគម និងក៏ដូជាគ្រូបារមីនៅលើបណ្តាញសង្គមតទៅទៀត។
ក្នុងកិច្ចសន្យាផ្សេងៗពីគ្នា គ្រូបារមីទាំងអស់ សុទ្ធសឹងតែបានសន្យាថា នឹងលែងធ្វើសកម្មភាពបង្ហោះវិដេអូពាក់ព័ន្ធនឹងបារមី ព្រមទាំងមន្តអាគមតទៅទៀតហើយនៅលើបណ្តាញសង្គម ដោយជាមួយគ្នា ក៏នឹងយល់ព្រមលុបវីដេអូចាស់ៗនៅលើបណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕