(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់ គឺបុរសជនជាតិចិនអាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០។
បច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែរាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជើងហោះហើររបស់បុរសរូបនេះ មានអ្នកដំណើរសរុបចំនួន ១០២ នាក់។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៧ករណី ក្នុងនោះអ្នកជំងឺ២៧៥ បានជាសះស្បើយ៕