សង្គម

លោកស្រី ជ្រុន ធីតា នាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាតចំនួន០១គ្រួសារ!!

ភ្នំពេញ៖ថ្ងៃសៅរ៍  ២រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណាង លោកស្រី ប្រធាន រស់ លឹមអុី បាននាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាតចំនួន០១គ្រួសារ

អំណោយដែលចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែរមានការខ្វះខាតរួមមាន៖

១.អង្ករមួយការ៉ុង( ១០គីឡូ)
២.ទឹកត្រី        (១យួរ)
៣.ទឹកស៊ីអ៊ីវ  (១យួរ)
៤.មីញាំលេង យីហោ តាញញឹម(១កេស)
៥.ប៊ីចេង       (១កញ្ចប់)
៦.ថវិកា       (៥មុឺនរៀល)
ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណៈកម្មការមូលនិធិមនុស្សធម៍សមាគមសារព័ត៌មានសុក្រឹតបានពាំនាំប្រសាសន៍លោកស្រីប្រធាន រស់ លឹមអុី ថា ដោយសារតែបងប្អូនសប្បុរសជននានាតែងតែគាំទ្រនៅក្នុងសមាគមសារព័ត៌មានសុក្រឹត ក្រោមការដឹកនាំរបស់ ឯឧត្ដម នួន នី ជាប្រធាននិង លោក អ៊ុន ចាន់ថា ជាប្រធានស្ដីទី ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភទៅដល់កិច្ចការមូលនិធិមនុស្សធម៌ទើបសមាគមសារព័ត៌មានសុក្រឹតមានអំណោយចូលរួមចំណែកចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទីទាល់ក្រ។

ក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណាងលោកស្រី ប្រធាន រស់ លឹមអុី បានផ្តាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមថែរក្សាសន្តិភាព

ជាចុងក្រោយបងប្អូនអ្នកសារព៍ត៌មានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីប្រធាន រស់ លឹមអុី ប្រធាន និងលោកស្រីអនុប្រធានគណកម្មមូលនិធិមនុស្សធម៍សមាគមសារព៍ត៌មានសុក្រិត ជាពិសេសឯកឧត្ដម នួន នីប្រធានសមាគម និង លោក អ៊ុន ចាន់ថា ប្រធានស្ដីទី និង បងប្អូនសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់គ្រួសារគាត់ ក្នុងនាមជាអ្នកសារព័ត៌មាននិងជាប្រជាពលរដ្ឋ១រូបសូមលើកម្រាមដៃ១០បួងសួងវត្ថុស័ក្តសិទ្ធបីបាច់ថែរក្សានៅក្នុងលោកជួយបីបាច់ថែរក្សាលោកប្រធានសមាគម លោកស្រី រស់ លឹមអុី និងសប្បុរសជននានាសូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕