សង្គម

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ថា ការដ្ឋានបូមខ្សាច់៤ទីតាំងនៅស្រុកភ្នំក្រវ៉ាញ សុទ្ធតែមានអាជ្ញាប័ណ្ណ

ពោធិ៍សាត់ ៖ ក្រោយពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានចុះផ្សាយ កាលពីថ្ងៃពុធទី២៤ ខែមករា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «ការដ្ឋានបូមខ្សាច់កំពុងធ្វើសកម្មភាពគគ្រឹកគគ្រេងនៅស្រុកភ្នំក្រវាញ ទីដែលលោករដ្ឋមន្ត្រីរ៉ែនិងថាមពលជាប្រធានក្រុមការងារ»។

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០២៤ លោកសេង ប៊ុនថុល ប្រធានមន្ទីរ៉ែ និងថាមពលខេត្តពោធិ៍សាត់ បានឱ្យ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងថា ការដ្ឋានបូមខ្សាច់ទាំងបួនទីតាំងខាងលើ សុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនបានធ្វើខុសផ្ទុយពីច្បាប់ដែលបានអនុញ្ញាតឲ្យនោះទេ។

ដោយសារការចុះផ្សាយកាលពីថ្ងៃពុធទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយយកប្រភពមិនទាន់បានគ្រប់គ្រាន់។ ដូច្នេះបណ្ដាញសារព័ត៌មានពេញចិត្តមេឌាសូមធ្វើការផ្សាយកែតំរូវឡើងវិញ ជូនទៅដល់ពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងសូមកុំមានការភាន់ច្រឡំ។
ដោយយោងទៅឯកសារខាងក្រោមនេះ÷