លោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង មន្ត្រីនគរបាលសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ និងក្រុមលោកស្រ៊ុន ដែលអះអាងខ្លួនឯងថា នគរបាលថ្នាក់ជាតិប្រចាំខេត្តមណ្ឌលគិរី ត្រូវគេខ្សិបថា នៅតែបន្តធ្វើព្យុះភ្លៀង តាមរយៈការដើរយកលុយពីអ្នករកស៊ីប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងទឹកដីខេត្តមណ្ឌលគិរីដដែល បើទោះបីជាពួកគេមិនមានបញ្ជា បេសកកម្ម ដែលចេញដោយនាយកដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ឬអគ្គស្នងការនគរបាលជាតិក៏ដោយ។ ករណីនេះជារឿងដដែលៗ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវវះកាត់ហើយ ។ លោកឧបនាយករដ្ឋមន្ត្រី បានវះកាត់សាច់ស្អុយជាច្រើនណាស់មកហើយ ដូច្នេះល្មមដល់ ពេលចាត់វិធានការលើមន្ត្រីក្បាលរឹងនេះហើយ។
កូនចៅ លោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន កៀប សង្កត់ពលរដ្ឋអ្នករកស៊ីបន្តិចបន្តួច តាមរយៈការបង្ខំឲ្យបង់លុយប្រចាំខែក្នុង១ខែ២០០ដុល្លារ។ ក្រុមអ្នករកស៊ី ត្រូវបង់ឲ្យលោកយូរ ប៊ុនស្រៀង(២០០$)ផង,បង់ឱ្យលោកទិន វាសនា(១០០$) ដែលជាកូនចៅនោះផង។ ដូចគ្នានេះដែរក្រុមនៅរកស៊ីដឹកទ្វារបង្អួចបន្តិចបន្តួច ក៏ ដូចជាអ្នករកស៊ីដឹកជញ្ជូនកសិផលផ្សេងៗ ត្រូវបង់ឱ្យលោកស្រុ៊ន២០០ដុល្លារក្នុង១ខែនិងបង់ឱ្យកូនលោក
ស្រ៊ុនក្នុង ១ខែ១០០ដុល្លារទៀត។ ក្រៅពីបង់សេវាប្រចាំ ខែ ក៏នៅទង្វើមិនស្របច្បាប់ជាច្រើនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រកបអាជីវកម្ម,របររកស៊ីផ្សេងៗរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃជាខ្លាំង។
គួរបញ្ជាក់ថា អគាធិការដ្ឋានក្រសួងមហាផ្ទៃ បានកោះ ហៅមន្ត្រីនគរបាលពីររូបគឺលោកវរសេនីយ៍ត្រីយូ ប៊ុនស្រៀងនិងលោកអនុសេនីយ៍ត្រីទិន វាសនា ចូលបំភ្លឺនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ ពាក់ពន្ធ័នឹងអំពើពុករលួយ នៅក្នុងការអនុវត្តការងារនៅឯខេត្តមណ្ឌលគិរី។ ចាប់ពីពេលនោះមក គឺអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ស ថេត មិនបានចេញបេសកកម្មឲ្យពួកគេទៅអុកឡុក រាតត្បាតគ្រប់ច្រកល្ហក នៅក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរីទៀតទេ។ ប៉ុន្តែបើទោះបីជា គ្មានបេសកកម្មក៏ដោយក៏លោកយូរ ប៊ុនស្រៀង(ខាងក្រសួងមហាផ្ទៃ) និងលោកស៊្រុន(នគរបាលថ្នាក់ជាតិ) ត្រូវគេរាយការណ៍ថា កំពុងធ្វើសកម្មភាព អុកឡុកយកលុយកាក់ពីប្រជា ពលរដ្ឋរកស៊ីបន្តិចបន្តួច នៅតាមដងផ្លូវទាំងយប់ទាំងថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីដដែល។ ជាពិសេសគឺមន្ត្រីនគរបាលឈ្មោះទិន វាសនា និងកូនបង្កើតលោកស៊្រុន នាំគ្នាឈរជើងនៅប្រចាំការលើទីតាំងដដែលនោះ។
គួរបញ្ជាក់ថា ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានលើក ឡើងថា មិនថាទីប្រជុំជនឬក្នុងព្រៃជ្រៅនោះទេ លោកយូប៊ុនស្រៀង បានដាក់កម្លាំងគ្រប់ទិសទីតាមយកលុយ ពីក្រុមឈ្មួញប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ។ ពលរដ្ឋឲ្យ ដឹងថា ការប្រព្រឹត្តរបស់លោក យូ ប៊ុនស្រៀង និងក្រុមលោកស្រ៊ុន បានកើតមានតាំងជំនាន់លោកនាយឧត្តម សេនីយ៍នេត សាវឿន មកម្ល៉េះ។ ប៉ុន្តែពួកគាត់មិនឃើញថ្នាក់លើមានវិធានការឡើយ។ ប្រជាពលរដ្ឋឲ្យដឹងថា មកដល់សម័យលោកនាយឧត្តមសេនីយ៍ស ថេត អគ្គ ស្នងការនគរបាលជាតិ លោកយូរ ប៊ុនស្រៀង និងលោកស៊្រុន នៅបន្តក្រឡុកបំពានច្បាប់ស្រេចនឹងចិត្តទៀត? ជាក់ស្ដែងពេលនេះ បើទោះបីជាគ្មានលិខិតបេសកកម្មក៏ដោយ ក៏ក្រុមលោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន នៅតែអាចអុកឡុកទឹកដីខេត្តមណ្ឌលគិរីបានតាមចិត្ត។
គេរង់ចាំមើល តើលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ស ថេតអគ្គស្នងការនគរបាលជាតិ អាចមានវិធានការយ៉ាងណាដែរឬទេចំពោះលោកវរៈសេនីយ៍ យូរ ប៊ុនស្រៀង និងស៊្រុន ដែលកំពុងក្រឡុកទឹកដីខេត្ត មណ្ឌលគិរីឲ្យប្រជាពលរដ្ឋវុលក្បុងនោះ។ សូម្បីតែលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏ធ្វើលោកយូរ ប៊ុនស្រៀងនិងលោកស្រ៊ុន មិនបែកផង។ តើពេលនេះលោក អភិសន្តិបណ្ឌិតស សុខា និងលោកនាយឧត្តមសេនីយ៍ ស ថេត ចាត់វិធានការយ៉ាងណា ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបានខ្លះឬទេ? ឬមួយក៏ត្រូវរ៉ូវជាមួយប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាន់ វ៉ាន់ធឿន ផ្តេកផ្ដួលជាមួយគ្នា ដើម្បីបានលាបសក្ការៈនិងប្រយោជន៍ពីលោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន នោះដែរ?៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្តល់ព័ត៌មាន:010840732/061881299