នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ប្រកាសឱ្យប្រុងប្រយ័ត្ន ព័ត៌មានក្លែងក្លាយ ដោយកុំចុចតំណរភ្ជាប់ក្លែងក្លាយប្រភេទនេះ ជាតំណរភ្ជាប់ដែលត្រូវបានជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕