សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ កំពុងតែពិនិត្យលើករណីរូបភាពស្ត្រីម្នាក់ ត្រូវបានគេចាប់ចងដៃ ចងជើង ជាប់នៅនឹងកៅអីអង្គុយ និងយកកន្សែងចងមុខ នៅក្នុងបន្ទប់មួយកន្លែង ហាក់ដូចជាកំពុងធ្វើទារុណកម្ម ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ពាក់ព័ន្ធនឹងករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា សមត្ថកិច្ចជំនាញកំពុងតែពិនិត្យលើករណីនេះហើយ និងកំពុងសិក្សាស្រាវជ្រាវរកឱ្យឃើញការពិត ឬមិនពិត កើតឡើងនៅពេលណា ទីកន្លែងណា និងជារឿងអ្វី។
លោកបញ្ជាក់ថា សមត្ថកិច្ចជំនាញ កំពុងតែធ្វើកិច្ចការងារនេះ។ ក្រៅពីសមត្ថកិច្ចក្រក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចនៃកងរាជអាវុធហត្ថផងដែរ កំពុងតែធ្វើការងារលើករណីនេះ៕