ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះថា មានអ្នកជាសះស្បើយពី COVID-19 មួយនាក់នៅថ្ងៃនេះ ដែលជាស្ត្រីជនជាតិអង់គ្លេស ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។
ស្ត្រីរូបនោះមានអាស័យដ្ឋានស្នាក់នៅ Apartment មួយកន្លែងក្នុងសង្កាត់បឹងកក់ ២ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសអង់គ្លេស ហើយឆ្លងកាត់ប្រទេសហូឡង់ រួចបានបន្តជើហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួង ក៏បានអនុញ្ញាតឲ្យស្ត្រីវ័យ ៥៤ ឆ្នាំរូបនោះចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយតេស្តអវិជ្ជមាន COVID-19 ២ ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៦ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៥ នាក់ ក្នុងនោះមាន ១ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕